Alynana Media Cambodia
Icon Collap
clinic narit

​ប្រធានាធិបតី​អ៊ុយ​ក្រែ​នបាន​និយាយ​ថា រុស្ស៊ី​បាន​កម្ទេច​ស្ថានីយ​ថាមពល​ស្ទើរតែ ​១​ភាគ​៣ ​របស់​អ៊ុយ​ក្រែ​ន​

Admin Alynana | Oct 19, 2022
​ប្រធានាធិបតី​អ៊ុយ​ក្រែ​នបាន​និយាយ​ថា រុស្ស៊ី​បាន​កម្ទេច​ស្ថានីយ​ថាមពល​ស្ទើរតែ ​១​ភាគ​៣ ​របស់​អ៊ុយ​ក្រែ​ន​
Clinic narith

(​អ៊ុយក្រែន)៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា រុស្ស៊ី​បាន​កម្ទេច​ស្ថានីយ​ថាមពល​ស្ទើរតែ ​១​ភាគ​៣ ​របស់​អ៊ុយ​ក្រែ​ន​កាលពី​សប្ដាហ៍​កន្លងទៅ ខណៈ​ទីក្រុង Moscow បាន​បាញ់​ស្រោច​មី​ស៊ី​ល​កាន់​តែច្រើន​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ ជា​អ្វីដែល​អ៊ុយ​ក្រែ​ន និង​លោក​ខាង​លិច​ហៅថា​ ជា​យុទ្ធនាការ​បំភិតបំភ័យ​ជន​ស៊ីវិល​។

​មី​ស៊ី​ល​ជាច្រើន​គ្រាប់​បាន​វាយប្រហារ​លើ​ស្ថានីយ​ថាមពល​ក្នុង​រដ្ឋធានី Kyiv សម្លាប់​មនុស្ស​ ៣​នាក់ និង​នៅ​ក្នុង​ទីក្រុង Kharkiv ភាគ​ខាងកើត Dnipro និង Kryvyi Rih ភាគ​ខាង​ត្បូង និង​ទីក្រុង Zhytomyr ភាគ​ខាងលិច ​បណ្ដាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី និង​បណ្ដាញ​ផ្គត់ផ្គង់​ទឹក។ ​បុរស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ដែល​ត្រូវបាន​រង​ការបំផ្លិចបំផ្លាញ​នៅក្នុង​ទីក្រុង Mykolaiv ភាគខាងត្បូង​។ ​រុស្ស៊ី​ទទួលស្គាល់​ដោយ​បើកចំហ ការ​ដាក់​គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន ដោយ​រលក​នៃ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល និង​យាន​ដ្រូ​ន​ចាប់​តាំងពីដើម​សប្ដាហ៍​មុន នូវ​អ្វីដែល​លោក​ប្រធានាធិបតី Vladimir Putin និយាយថា ជាការ​សងសឹក​ចំពោះ​ការ​បំផ្ទុះ​ស្ពាន​នៅ​ឧបទ្វីប​គ្រី​ម៉េ​។

​ទីក្រុង Moscow ​បាន​ទាត់ចោល​ពី​ការ​ដាក់​គោលដៅ​លើ​ជន​ស៊ីវិល ទោះបីជា​ខ្លួន​បាន​វាយប្រហារ​លើ​ភូមិឋាន ទីក្រុង​តូច​-​ធំ​នានា​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏ដោយ ជា​អ្វី​ដែល​ដើម​ឡើយ​រុស្ស៊ី​បាន​ហៅថាជា​ប្រតិបត្តិការ​សឹក​ពិសេស ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេសជិតខាង​របស់​ខ្លួន​មួយ​នេះ​ក្លាយ​ជា​ប្រទេស​គ្មាន​យោធា​៕