Alynana Media Cambodia
Icon Collap
clinic narit

តម្រូវការគ្រឿងសំណង់ វៀតណាម ធ្លាក់ចុះខ្លាំង ក្រោយទីផ្សារអចលនទ្រព្យ​កំពុងជាប់គាំង

Media LNN | Jun 13, 2023
តម្រូវការគ្រឿងសំណង់ វៀតណាម ធ្លាក់ចុះខ្លាំង ក្រោយទីផ្សារអចលនទ្រព្យ​កំពុងជាប់គាំង
Clinic narith

តម្រូវការគ្រឿងសំណង់នៅក្នុងប្រទេសវៀតណាម រួមមាន ដែក ស៊ីម៉ងត៍ និងផ្ទាំងកញ្ចក់ បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ខណៈហេតុផលវិញនោះអ្នកជំនាញបកស្រាយថា គឺមកពីទីផ្សារអចលនទ្រព្យស្ងប់ស្ងាត់ និងកកស្ទះការលក់ចេញតាំងពីចុងឆ្នាំ ២០២២ មកម្ល៉េះ ហើយក៏បន្តអូសបន្លាយរហូតមកដល់បច្ចុប្បន្ននេះ ។យោងតាមសមាគមស៊ីម៉ងត៍វៀតណាមបានឲ្យដឹងថា ការប្រើប្រាស់ស៊ីម៉ងត៍ក្នុងស្រុក និងនាំចេញក្នុងឆ្នាំ ២០២២ ទទួលបានរហូតដល់ ១០០ លានតោន ប៉ុន្តែធ្លាក់ចុះ ៨.៤ លានតោន បើធៀបនឹងឆ្នាំ ២០២១ ។967aec83ef58ffa0e49454cf0734c788-57

ចំណែកសម្រាប់រយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៣ ការប្រើប្រាស់ស៊ីម៉ងត៍បានបន្តធ្លាក់ចុះដល់បរិមាណប្រហែល ៣៧.៤ លានតោន ខណៈដែលថ្លៃផលិតស៊ីម៉ងត៍ កើនឡើងជាមួយនឹងតម្លៃថាមពល ។ដោយឡែក ការផលិតដែកថែបក្នុងរយៈពេល ៤ ខែឈានដល់ជិត ៦ លានតោន ប៉ុន្តែធ្លាក់ចុះ ២២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ការប្រើប្រាស់ដែកថែបក្នុងរយៈពេល ៤ ខែនេះ មានប្រហែល ៦.១ លានតោន ធ្លាក់ចុះ ១៨ ភាគរយ ខណៈដែលការនាំចេញមានត្រឹមតែ ៥១៨.០០០ តោនប៉ុណ្ណោះ ធ្លាក់ចុះ ៧៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។photo_2023-06-12_07-46-59-19

ស្របពេលជាមួយគ្នានេះ ទោះការផលិតដែកសំណង់ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ឈានដល់ ៣.៤៤ លានតោនក៏ដោយ ប៉ុន្តែវាធ្លាក់ចុះ ២៦.៤ ភាគរយ ខណៈការប្រើប្រាស់ឈានដល់ ៣.៣៦ លានតោន ធ្លាក់ចុះ ២៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ចំណែកសមាគមន៍កញ្ចក់វៀតណាមក៏បានបង្ហាញដែរថា ប្រាក់ចំណូលនៃឧស្សាហកម្មកញ្ចក់សំណង់ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៣ នេះបានថយចុះពី ៧០ ទៅ ៨០ ភាគរយ ។ ទន្ទឹមនេះ ការ​ប្រើ​ប្រាស់​កញ្ចក់​សំណង់​ក្នុង​រយៈ​ពេល​ ៥​ ខែ​ដើម​ឆ្នាំ​នេះ ​មាន​ត្រឹម​តែ​ ៥៤ ​ទៅ​ ៨២ ​លាន​ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ ។967aec83ef58ffa0e49454cf0734c788-58

គួរបញ្ជាក់ថា​ ចាប់តាំងពីចុងឆ្នាំ ២០២២ មក វិស័យអចលនទ្រព្យវៀតណាម​ គឺមានបញ្ហាជាប់គាំងទីផ្សារយ៉ាងខ្លាំង ដែលបង្ខំឲ្យក្រុមហ៊ុនអចលនទ្រព្យជាច្រើនប្រកាសក្ស័យធន ៕