Alynana Media Cambodia
Icon Collap
clinic narit

ពិធី​ភ្ជាប់​ស្ពាន​បេតុងខ្សែកាប កោះពេជ្រ-កោះនរា នឹង​ធ្វើឡើង​នៅថ្ងៃទី១០កញ្ញាខាងមុខ​នេះហើយ

Media LNN | Aug 31, 2023
ពិធី​ភ្ជាប់​ស្ពាន​បេតុងខ្សែកាប កោះពេជ្រ-កោះនរា នឹង​ធ្វើឡើង​នៅថ្ងៃទី១០កញ្ញាខាងមុខ​នេះហើយ
Clinic narith

(ភ្នំពេញ)៖ បច្ចុប្បន្នការ​សាងសង់​ស្ពានបេតុងខ្សែកាប​កោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា បានសម្រេចប្រមាណ ៩២ភាគរយ​ហេីយ។ នេះ​បើតាម​ការបង្ហោះ​របស់​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ​២០២៣។

 

ជាមួយគ្នានោះដែរ នៅថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ២០២៣​ ខាងមុខនេះ​ អភិបាលរាជធានីភ្នំពេញ នឹងអញ្ជេីញចូលរួមជាគណៈអធិបតីភាពក្នុងពិធីប្រារព្ធភ្ជាប់ស្ពានបេតុងខ្សែកាបនេះ។ តាមផែនការ ស្ពានខ្សែកាបនេះ​ គ្រោងនឹងបញ្ចប់ការសាងសង់​នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ​២០២៣ មុន​ព្រះរាជពិធីបុណ្យ​អ៊ុំទូក ខាងមុខនេះ។

ស្ពានបេតុងខ្សែកាបនេះ ឆ្លងកាត់ទន្លេបាសាក់តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤,៥០ម៉ែត្រ និងគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១ ៦០៦ ៣៥៣ ដុល្លាអាមេរិក៕