Alynana Media Cambodia
Icon Collap
clinic narit

ជប៉ុន នឹងអភិវឌ្ឍកំពង់ផែព្រះសីហនុឲ្យទៅជាកំពង់ផែដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ តម្លៃជិត៥០០លានដុល្លារ

Admin Alynana | Sep 28, 2023
ជប៉ុន នឹងអភិវឌ្ឍកំពង់ផែព្រះសីហនុឲ្យទៅជាកំពង់ផែដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ តម្លៃជិត៥០០លានដុល្លារ
Clinic narith

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អូអិណូ អាត់ស៊ូស៊ី បានអះអាងថា គម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន ទឹកប្រាក់ជាង ៤៣០លានដុល្លារនឹងត្រូវផ្ដល់ជូនកម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។
ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា តាមរយៈគម្រោងនេះ គឺផ្ដោតទៅលើការអភិវឌ្ឍចំណ តកំពង់ផែឲ្យមានជម្រៅជ្រៅជាងមុន ដើម្បីឲ្យនាវាផ្ទុកកុងតឺន័រទម្ងន់ដល់ ៦០តោនចូលចតបាន។

គម្រោងនេះទៀតសោត នឹងបញ្ចប់ត្រឹមឆ្នាំ២០២៦ «សម្រាប់ដំណាក់កាលបន្តទៀត គឺនឹងពង្រីកទីតាំងលើកដាក់កុងតឺន័រឲ្យបានច្រើនថែមទៀត ជារួមគឺអាចពង្រីកបន្ថែម ៩ទីតាំងទៀត ដោយនឹងប្រែក្លាយកំពង់ផែអន្តរជាតិកម្ពុជា ទៅជាកំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍នៅត្រឹមឆ្នាំ២០២៨»។ នេះជាប្រសាសន៍របស់ឯកអគ្គរាជទូតជប៉ុន។

លោកទូតជប៉ុនរូបនេះ​ បានលើកឡើងថា ​កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជា សម្រាប់តភ្ជាប់ទំនាក់ទំនងគមនាគមន៍ផ្លូវទឹក វិនិយោគ ការដោះដូរទំនិញ ដឹកជញ្ជូនឆាប់រហ័ស និងចំណាយតិច។ ក្រោយបញ្ចប់ការសាងសង់កំពង់ផែអន្តរជាតិមួយនេះ នឹងអនុញ្ញាតឲ្យនាវាទំហំធំៗប្រមាណ ៩៣%អាចចូលចតបាន។
ការថ្លែងយ៉ាងដូច្នេះរបស់លោក អូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក្នុងកិច្ចពិភាក្សាតុមូលស្ដីពី«ទំនាក់ទំនងកម្ពុជា-ជប៉ុន»សម្រាប់ខួបអនុស្សាវរីយ៍ ៧០ឆ្នាំ ទ្វេភាគី ដែលក្លិបអ្នកកាសែតកម្ពុជា សហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជារៀបចំធ្វើឡើង​ កាលពីពេលថ្មីៗនេះ។

ក្នុងគ្រានោះដែរ លោក​ទូត​ជប៉ុន​ ក៏​បាន​លើក​ឡើង​ថា ចំពោះ​ការ​ដឹក​ជញ្ជូន​កសិផល​កម្ពុជា​ទៅ​ជប៉ុន​តាម​ផ្លូវទឹក គឺ​មាន​ភាព​ពិបាក​ព្រោះថា កំពង់​ផែនៅ​កម្ពុជា​មានទឹក​រាក់​ដោយ​មិន​អាច​ចេញចូល​កប៉ាល់​ធំ​ៗ​បាន​នោះ​ទេ ដូច្នេះ​ត្រូវ​ចំណាយពេល​ច្រើន និង​ចំណាយ​លុយ​ច្រើន​ទម្រាំ​នាំ​ចេញ​ទៅ​ដល់​ប្រទេស​ជប៉ុន។ ​លោកថាប្រសិនបើ​មានការ​អភិវឌ្ឍ​ផ្សារ​ភ្ជាប់​ផ្លូវ​ដឹក​ជញ្ជូន​មាន​ភាព​ងាយស្រួល​តាម​រយៈ​ការ​ស្តារ​កំពង់​ផែ​ព្រះ​សីហ​នុ​ឲ្យ​មានទឹក​ជ្រៅ​ធ្វើ​ឲ្យកប៉ាល់​ធំ​ៗ​ចូល​បាន​នោះ​កសិផល​កម្ពុជា​នឹង​ដឹក​ទៅ​ដល់​ជប៉ុន​បាន​ស្រួល។
​សូមជម្រាបជូនថា ​ទំហំ​សេដ្ឋកិច្ច​រវាង​កម្ពុជា​-​ជប៉ុន​មាន​ចំនួន​១,៦​ពាន់​លាន​យេ​ន គិត​តាំងពី​ឆ្នាំ​១៩៨១ ឥឡូវ​នេះ កើនឡើង​ដល់​ជាង​២០០​ដង​គិត​ត្រឹម​ឆ្នាំ​២០២២។

​ក្រុមហ៊ុន​ជប៉ុន សមាគម​ជប៉ុន មានការ​កើនឡើង​ខ្ពស់​ហើយ​ក្រុមហ៊ុន​ជប៉ុន​បាន​ចូលរួម​ក្នុង​ការ​សេដ្ឋកិច្ច​កម្ពុជា។ លើសពីនេះក្រុមហ៊ុន​ជប៉ុន​បាន​ដាក់​ចេញ​នូវ​គម្រោងវិនិយោគ​ធំ​ៗ​ជា​ច្រើន​ផង​ដែរ រួម​មានការ​បើក​ដំណើរការ​ផ្សារ​ទំនើប​អ៊ីអន រោងចក្រ​ដំឡើងរថយន្ត​ជាដើម៕