Alynana Media Cambodia
Icon Collap
clinic narit

ហុងកុងកាត់បន្ថយពន្ធទិញផ្ទះត្រឹម១៥ភាគរយសម្រាប់ជនបរទេស

Media LNN | Oct 27, 2023
ហុងកុងកាត់បន្ថយពន្ធទិញផ្ទះត្រឹម១៥ភាគរយសម្រាប់ជនបរទេស
Clinic narith

ទីក្រុងហុងកុងនឹងកាត់បន្ថយពន្ធលើការចុះបញ្ជីចំនួនពាក់កណ្តាលពោលគឺមានត្រឹមតែ ១៥ភាគរយសម្រាប់ការទិញផ្ទះដោយជនជាតិបរទេស និង៧ភាគរយសម្រាប់ប្រជាជនហុងកុង ដើម្បីជំរុញវិស័យនេះឡើងវិញក្រោយជួបវិបត្តិ។

ជនបរទេសដែលទិញផ្ទះនៅហុងកុងនឹងត្រូវបង់ពន្ធចុះបញ្ជីត្រឹមតែ១៥ភាគរយប៉ុណ្ណោះ ជំនួសឱ្យ៣០ភាគរយបើធៀបកាលពីមុន។ ទ​ន្ទឹមនេះ ប្រជាជនហុងកុងទិញផ្ទះទីពីរនឹងបង់ពន្ធត្រឹមតែ៧,៥ភាគរយជំនួសឱ្យ១៥ភាគរយ ។ លើស​ពី​នេះ អ្នក​លក់​ផ្ទះ​នឹង​ត្រូវ​រួច​ពន្ធ​ផង​ដែរ ប្រសិន​បើពួកគេ​ជា​ម្ចាស់​ផ្ទះ​រយៈ​ពេល ២ ឆ្នាំ។ 

នេះជាលើកទីមួយហើយដែលហុងកុងបន្ធូរបន្ថយបទប្បញ្ញត្តិដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យមានភាពប្រសើរឡើងវិញ។ គោលការណ៍ទាំងនេះត្រូវបានអនុវត្តតាំងពីឆ្នាំ២០១០ ដើម្បីការពារកុំឱ្យតម្លៃកើនឡើងយ៉ាងខ្លាំងនៅពេលដែលអត្រាការប្រាក់ទាប។

ប្រធានប្រតិបត្តិតំបន់ហុងកុងលោក John Lee Ka-chiu បាននិយាយថា ក្នុងរយៈពេលមួយឆ្នាំកន្លងមក អត្រាការប្រាក់បានកើនឡើងយ៉ាងខ្លាំង។ សេដ្ឋកិច្ចជាច្រើនបានធ្លាក់ចុះ។ ប្រតិបត្តិការទិញដូរផ្ទះនៅហុងកុង និងតម្លៃផ្ទះក៏បានធ្លាក់ចុះផងដែរ។

តម្លៃផ្ទះនៅហុងកុងបានធ្លាក់ចុះ ៤ខែជាប់ៗគ្នា។ សន្ទស្សន៍តម្លៃផ្ទះនៅទីនេះបានថយចុះ ៧,៩ភាគរយខែសីហា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងទាបជាង ៤,២ភាគរយធៀបនិងខែមេសា។ ទន្ទឹមនឹងនេះ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ អចលនទ្រព្យហុងកុងតែងតែស្ថិតក្នុងចំណោមតំបន់ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ។

យោងតាមទិន្នន័យពីក្រុមហ៊ុនអចលនទ្រព្យ Centaline  ទីក្រុងហុងកុងមានអចលនទ្រព្យទំនេរជិត ២០៥០០ផ្ទះនៅក្នុងត្រីមាសទី៣ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលជិត ២ទសវត្សរ៍។

វិបត្តិទីផ្សារ​អចលន​ទ្រព្យ​បច្ចុប្បន្ន​ គឺ​ជា​ក្តី​កង្វល់​របស់​លោក John Lee ។ ការធ្លាក់ចុះនៃតម្រូវការ និងការកើនឡើងអត្រាការប្រាក់បានទាញតម្លៃផ្ទះនៅទីនេះធ្លាក់ចុះរយៈពេល ៦ ឆ្នាំ។ ក្រុមហ៊ុនអចលនទ្រព្យ និងក្រុមហ៊ុនឈ្មួញជើងសាបានអំពាវនាវដល់មន្ត្រីឱ្យបន្ធូរបន្ថយបទប្បញ្ញត្តិគ្រប់គ្រងវិស័យនេះ។

បន្ទាប់ពីវិបត្តិកូវីដ-១៩ សេដ្ឋកិច្ចរបស់ហុងកុងបានងើបឡើងវិញយឺត។ ទីផ្សារភាគហ៊ុន និងលំនៅឋានក៏មិនសូវមានភាពរស់រវើកទេ។ ក្រៅ​ពី​វិស័យ​អចលន​ទ្រព្យ បច្ចុប្បន្នហុងកុងក៏​បាន​ប្រកាស​ពី​គោល​នយោបាយ​ជា​បន្តបន្ទាប់​ដើម្បី​លើក​កម្ពស់​ទីផ្សារ​ភាគហ៊ុន ការដឹកជញ្ជូន អាកាសចរណ៍ បច្ចេកវិទ្យា និង​វិស័យ​ពិព័រណ៍។ ទាំង​នេះ​មាន​គោល​បំណង​បង្កើន​ភាព​ទាក់​ទាញ​សេដ្ឋកិច្ច​របស់​ទីក្រុង​ហុងកុង។  

ទោះបីជាផលិតផលក្នុងស្រុកសរុបបានស្ទុះងើបឡើងវិញបន្ទាប់ពីការធ្លាក់ចុះកាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែចំនួនភ្ញៀវទេសចរទៅកាន់ទីក្រុងហុងកុងមិនមានច្រើនដូចពេលមុនការរាលដាលជំងឺទេ ដែលបណ្តាលឱ្យវិស័យលក់រាយមានបញ្ហាប្រឈមខ្លាំង៕