Alynana Media Cambodia
Icon Collap
clinic narit

ទ័ពមួកខៀវកម្ពុជាចំនួន៥២នាក់ នៅប្រទេសម៉ាលី នឹងមកដល់កម្ពុជាវិញនៅល្ងាចនេះ

Admin Alynana | Oct 27, 2023
ទ័ពមួកខៀវកម្ពុជាចំនួន៥២នាក់ នៅប្រទេសម៉ាលី នឹងមកដល់កម្ពុជាវិញនៅល្ងាចនេះ
Clinic narith

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៧ ខែតុលានេះ កម្លាំងទ័ពមួកខៀវកម្ពុជានាំមុខចំនួន៥២រូប ដែលបានបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ UN នៅប្រទេសម៉ាលី នឹងអញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីUN ប្រកាសដកទ័ពមួកខៀវចេញពីម៉ាលី ដោយសារបញ្ហាអសន្តិសុខ សង្គ្រាមនៅទីនោះ។

បើតាមតំណាងក្រុមគ្រួសារដែលរង់ចាំសាច់ញ្ញាតិ មួយរូប បានថ្លែងប្រាប់BTV ព្រឹកថ្ងៃទី២៧ ខែតុលានេះថា ពួកគាត់មានការសប្បាយចិត្តជាខ្លាំង អង្គការសហប្រជាជាតិ UN បានប្រកាស​ជម្លៀស​កងទ័ពមួកខៀវចេញពីប្រទេសម៉ាលី ខណៈស្ថានភាពនៅក្នុងតំបន់បេសកកម្មរក្សា​សន្តិភាព​របស់អង្គការសហប្រជាជាតិ UN នៅក្នុងប្រទេសម៉ាលី​ បាននឹងកំពុងជួបបញ្ហាអសន្តិសុខធ្ងន់ធ្ងរ ប្រឈ​ម​ហានិភ័យ​ខ្ពស់ ដោយការរងបាញ់ប្រហារ​ញឹកញាប់​ពីក្រុមឧទ្ទាម ដែលនេះជា​បង្ការគ្រោះថ្នាក់​ និងការពារសុវត្ថិភាពដ៏សំខាន់។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ​ចុងក្រោយនេះ កម្ពុជា ​មានកម្លាំងទ័ពមួកខៀវប្រមាណ២៦៩នាក់ បំពេញបេសកកម្ម ​ការងារវិស្វកម្មថែទាំព្រលានយន្តហោះ និង ​ការងារកំទេចគ្រឿងផ្ទុះ ហើយ​នៅថ្ងៃទី២៧ ខែតុលានេះ គឺមានទ័ពមួកខៀវកម្ពុជានាំមុខ ចំនួន៥២រូបបានត្រឡប់មក​ដល់​មាតុប្រទេសមុន ​ហើយកងកម្លាំងមួកខៀវកម្ពុជា​ នៅតំបន់ផ្សេងៗទៀត ​នឹងត្រូវបានUN រៀបចំបញ្ជូនត្រឡប់មកកម្ពុជា វិញជាបន្តបន្ទាប់។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៅខេត្តកំពង់ចាម​ កាលពីពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានថ្លែងពីការឯកភាពឲ្យដកកងទ័ព UN មួកខៀវរបស់ខ្លួន ដែលកំពុង​បំពេញបេសកកម្មនៅម៉ាលី ​ដោយសារអង្គការសហប្រជាជាតិ ​បាន​ជម្លៀសកងទ័ព (UN) ដែលក្នុងនោះ​ក៏មានមួកខៀវកម្ពុជាផងដែរ ចេញពីតំបន់បំពេញបេសកកម្មថែរក្សាសន្តិសុខ​នៅ​ប្រទេសម៉ាលីនោះ ដោយសាររងការវាយប្រហារពីក្រុមឧទ្ទាមនៅទីនោះ។

សូមជម្រាបថា ដល់ឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូលកងកម្លាំងជិត​ ៩ពាន់នាក់ ចេញបំពេញ​បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍៖ សាធារណ រដ្ឋស៊ូដង់ ស៊ូដង់ ខាងត្បូង ឆាដ អាហ្វ្រិក កណ្តាល លីបង់ ម៉ាលី ស៊ីរី ​សាយប្រឺស ​និងយេមែន ​លើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្ម ​ព្រលានយន្តហោះ ​កំទេចគ្រាប់ មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា។ ​បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៨៧៤នាក់​ ក្នុងនោះនារី ចំនួន១៤១នាក់ កំពុងបំពេញបេសកកម្ម ​នៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕