Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរ៉ែអាស៊ាន ក្រោមប្រធានបទ «លើកកំពស់អាស៊ានជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព»

Media LNN | Nov 23, 2023
កម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរ៉ែអាស៊ាន ក្រោមប្រធានបទ «លើកកំពស់អាស៊ានជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព»
Clinic narith

 

(ភ្នំពេញ)៖ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរ៉ែអាស៊ាន លើកទី៩ ក្រោមប្រធានបទ «លើកកំពស់អាស៊ានជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព»។

កិច្ចប្រជុំនេះ បានធ្វើឡើង ក្រោមអធិបតី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, លោក កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល រួមនឹងរដ្ឋមន្រ្តីរ៉ែ​ តំណាងមកពីបណ្តាប្រទេសក្នុងតំបន់។

កិច្ចប្រជុំ​នេះ​ ក្រោម​ប្រធានបទ «ការលើកកម្ពស់អាស៊ានជាទិសដៅវិនិយោគរ៉ែប្រកបដោយចីរភាព៖ កាលានុវត្ត​ភាព​ និងបញ្ហាប្រឈមនៅក្នុងខ្សែសង្វាក់តម្លៃរ៉ែសំខាន់ៗក្នុងតំបន់» ។

កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​រ៉ែ​អាស៊ាន​ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ​២០២៣​ នេះ​ ក៏​មានការ​រៀបចំ​វេទិកា​និង​កិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់លើកដំបូងដែលរៀបចំឡើង​ ក្រោយ​កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីវេទិកាកិច្ចសហប្រតិបត្តិការរ៉ែ ក្នុង​គោលដៅ​ស្វែងរកការសម្របសម្រួលដល់ការចូលរួមដំបូងក្នុងចំណោមរដ្ឋាភិបាលអាស៊ាន និងអ្នកពាក់ព័ន្ធ ដូចជាមួយ​ បណ្តា​ប្រទេស​បូកបី​ ចិន​ ជប៉ុន​ កូរ៉េ​ ដៃគូ​អភិវឌ្ឍន៍​ អង្គការអន្តរជាតិ ធុរកិច្ច និងវិស័យឯកជន ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពី បញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការអភិវឌ្ឍន៍វិស័យរ៉ែក្នុងតំបន់ រួមទាំងលើប្រភេទរ៉ែសំខាន់ៗ ក៏ដូចជាការពិភាក្សាអំពីអនុសាសន៍ឆ្ពោះទៅរកការពង្រឹងអាស៊ានជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព​ នាពេល​អនាគត​។ 

ថ្លែងនាឱកាសនេះ  លោក កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល បានថ្លែងថា កិច្ចប្រជុំនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការ របស់បណ្តាប្រទេសនានាក្នុងតំបន់ និងការចូលរួមបង្ហាញពីការប្តេជ្ញាចិត្ត   ដើម្បីបង្កើតអនាគតនៃវិស័យរ៉ែក្នុងតំបន់ អាស៊ាន​ដេីម្បី​អភិវឌ្ឍ​វិស័យ​នេះប្រកប​ដោយ​ចីរភាព​។ 

លោកបន្តថា «សារៈសំខាន់នៃ កិច្ចប្រជុំនេះ គឺដើម្បីដោះស្រាយបញ្ហាប្រឈម និងការចាប់យកឱកាសនៅក្នុងវិស័យរ៉ែអាស៊ាន ការប្តេជ្ញាចិត្តរួមគ្នារបស់យើង គឺដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពក្នុងតំបន់របស់យើង​​» ៕