Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុន Adidas និង Nike រងការរិះគន់ជុំវិញការផ្ដល់ប្រាក់កម្រៃទាបដល់កម្មករកម្មការិនីនៅកម្ពុជា

Admin Alynana | Sep 22, 2023
ក្រុមហ៊ុន Adidas និង Nike រងការរិះគន់ជុំវិញការផ្ដល់ប្រាក់កម្រៃទាបដល់កម្មករកម្មការិនីនៅកម្ពុជា
Clinic narith

យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា កម្មករដែលកំពុងធ្វើការនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៃម៉ាកយីហោធំៗនៅតំបន់អាស៊ីអាគ្នេយ៍ មិនអាចមានលទ្ធភាពទិញនូវតម្រូវការជាមូលដ្ឋានបាន ដូចជាស្បៀងអាហារ និងផ្ទះសម្បែងជាដើម។

ជាក់ស្ដែង ក្រុមហ៊ុនយក្សដែលផលិតសម្លៀកបំពាក់កីឡា Adidas និងក្រុមហ៊ុន Nike កំពុងប្រឈមមុខនឹងការតាមដានត្រួតពិនិត្យសារជាថ្មីទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា។​ ក្រុមកម្មករនិយោជិតដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុនយក្សទាំងពីរនេះបាននិយាយថា ពួកគេមិនអាចមានលទ្ធភាពទិញទំនិញចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃនោះទេ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន​ល្បីៗទាំងអស់នេះក៏​កំពុង​រង​ការ​ចោទ​ប្រកាន់​ថា​មិន​បាន​បើក​ប្រាក់​ខែ​ឱ្យ​កម្មករ​ពេញ​លេញ​ដែល​ពួក​គេ​ជំពាក់ទៀតផង។ យ៉ាងណាមិញ ក្រុមហ៊ុន Adidas បានបដិសេធការ​ចោទ​ប្រកាន់​របស់​កម្មករដែលថា ​ពួកគេមិន​បាន​ទទួល​ប្រាក់​ខែ​ត្រឹម​ត្រូវ​ក្នុង​បណ្តាញ​ផលិតកម្ម​របស់ខ្លួន។

ភ្នាក់ងារសារព័ត៌មាន AP បានធ្វើការស្ទង់មតិមួយដែលបានបង្ហាញថា ៨៥% នៃអ្នកឆ្លើយសំណួរនៅក្នុង ១៥ រោងចក្រដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជាបាននិយាយថា ប្រាក់ខែរបស់ពួកគេមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការចាំបាច់នោះទេ។ ៥០% បាននិយាយថា ពួកគេចេញទៅធ្វើការជារៀងរាល់ថ្ងៃដោយមិនបានបរិភោគអាហារគ្រប់គ្រាន់នោះទេ ហើយមួយភាគបួននៃអ្នកទាំងនោះ កំពុងទទួលបានប្រាក់ខែតិចជាងប្រាក់ខែក្នុងឆ្នាំ២០២០។

លោកស្រី មីខេល ហាហ្គលីន (Michelle Higelin) នាយកប្រតិបត្តិនៃអង្គការ ActionAid Australia បាននិយាយថា «ការស្រាវជ្រាវរបស់យើងបានបង្ហាញពីភស្តុតាងដ៏អាក្រក់ដែលក្រុមហ៊ុនម៉ាកយីហោធំៗដូចជា Nike និង Adidas ជាដើម មិនបានគោរពសិទ្ធិរបស់កម្មករនៅកម្ពុជាក្នុងសង្វាក់ផលិតកម្មរបស់ពួកគេ»។

លោកស្រីបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនស្បែកជើងដូចជា Adidas និង Nike ធ្វើការលក់ស្បែកជើងក្នុងតម្លៃខ្ពស់ជាងតម្លៃផលិតស្បែកជើងឆ្ងាយណាស់ ប៉ុន្តែកម្មករដែលផលិតស្បែកជើងបែរជាទទួលបានប្រាក់កម្រៃទាបទៅវិញ។ កត្តានេះបានបណ្ដាលឱ្យកម្មករទាំងអស់នោះ ត្រូវរស់នៅយ៉ាងលំបាក​ ជាពិសេសពួកគេមិនអាច​មានលទ្ធភាពទិញ​របស់របរ​ចាំបាច់ ​ដូច​ជាស្បៀង​អាហារ និង​ផ្ទះ​សម្រាប់ស្នាក់​នៅជាដើម៕ ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖ Headtopics