Alynana Media Cambodia
Icon Collap
clinic narit

លោកស្រី ប្រុស ចាន់ធឿន ស្ថាបនិក Alynana.com សម្រេចតែងតាំង លោ​កឡោ វិចិត្រជាឧត្តមទីប្រឹក្សាជាន់ខ្ពស់របស់គេហទំព័រនេះ

Admin Alynana | Aug 05, 2023
លោកស្រី ប្រុស ចាន់ធឿន ស្ថាបនិក Alynana.com សម្រេចតែងតាំង លោ​កឡោ វិចិត្រជាឧត្តមទីប្រឹក្សាជាន់ខ្ពស់របស់គេហទំព័រនេះ
Clinic narith

 ភ្នំពេញៈ លោកស្រី ប្រុស ចាន់ធឿន ស្ថាបនិក Alynana.com សម្រេចតែងតាំង លោ​កឡោ វិចិត្រជាឧត្តមទីប្រឹក្សាជាន់ខ្ពស់របស់គេហទំព័រនេះ។

លោកស្រី ប្រុស ចាន់ធឿន ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Alynana.com បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នេះថា ការសម្រេចតែងតាំ លោកឡោ វិចិត្រ ជាឧត្តមទីប្រឹក្សា របស់គេហទំព័រនេះ ដោយសារកន្លងមក លោកឡោ វិចិត្របានចូល​រួមជួយលើកកម្ពស់កិត្តនាមរបស់គេហទំព័រនេះ។

លោកឡោ វិចិត្របច្ចុប្បន្នមានតួនាទី ជាអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន។ លោកស្រីបានបន្តថា លោកឡោ វិចិត្របានក្លាយជាបុគ្គលលេចធ្លោ ក្នុងសកម្មភាពជំនួញ​និងការជួយដល់សង្គមជាតិ ហើយបានផ្សារភ្ជាប់ទំនាក់ទំនង នេះជាលក្ខណៈពិសេស ដែលអ្នកនៅក្នុងពិភពជំនួញ បានផ្តល់តម្លៃដល់លោក

លោកស្រី ប្រុស ចាន់ធឿនបានបន្តទៀតថា ការតែងតាំងនេះ ក៏ជាផ្នែកមួយនៃការចូលរួមលើកកំពស់ទំនុកចិត្ត ការពង្រីកការផ្សព្វផ្សាយ និងលើកកំពស់កិត្តិនាមគេហទំព័រAlynana.com និងFacebook Page ឈ្មោះ Alynana ព្រមទាំង​ page LNN  ឲ្យកាន់តែលេចធ្លោទាំងលើឆាកជាតិ​និង អន្តរជាតិផងដែរ៕

Untitled-4.jpg252222222222222
លោកឡោ វិចិត្របានមានប្រសាសន៍ថា គេហទំព័រ
Alynana បានដើរតួនាទីសំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មានជាភាសាខ្មែរ និងអង់គ្លេសដែលរហ័សទាន់ចិត្ត ជាពិសេសសេដ្ឋកិច្ច សង្គម ក៏ដូចជាការលើកកម្ពស់សហគ្រិនស្ត្រីនៅ កម្ពុជា។ ហើយអ្វីដែលកាន់តែពិសេសនោះ LNN បានចងក្រងនូវឯកសារសំខាន់ៗសម្រាប់ជាការស្រាវជ្រាវរបស់បញ្ញវ័ន្ត ក៏ដូចជានិស្សិត​ និងអាជីវករនានា ដែលត្រូវការ បណ្តុំព័ត៌មាន និងឯកសារដែលអាចទុកចិត្តបាន។ មិនត្រឹមតែប៉ុណ្នោះលោកបន្តថា យើងអាចតាមដានព័ត៌មាន របស់គេហទំព័រ តាមរយៈវេបសាយ , Facebook Page, Telegram ជាដើម​។តួយ៉ាងគេហទំព័រនេះបានដើរតួនាទី ជាដៃគូរបស់រដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ដែលអាចជឿទុកចិត្តបាន ហើយថែមទាំងបានចូលរួមផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងអចលនទ្រព្យ សំណង់ ព្រមទាំងទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជាជាមួយគ្នានេះដែរ គេហទំព័រនេះបានជួយផ្សព្វផ្សា​យព៌តមានទាក់ទងនឹងការអប់រំ ការអភិវឌ្ឍន៍ថ្មីៗរបស់វិស័យឯកជន និងរដ្ឋាភិបាលយ៉ាងសកម្ម ដើម្បីបង្កើននិងផ្តល់ព៌តមានមានលក្ខណៈវិជ្ជមាន ជួយដល់សង្គមជាតិ

លោកឡោ វិចិត្របានបន្តថា ការចូលរួមផ្សព្វផ្សាយឲ្យសាធារណៈជន មានការជ្រួលជ្រាប ពីសារៈសំខាន់នៃព័ត៌មាន ពីការអភិវឌ្ឍន៍របស់កម្ពុជាឲ្យមានភាពទាក់ទាញ បង្កើនទំនុកចិត្តដល់វិនិយោគិនជាតិ អន្តរជាតិប្រកប​ដោយមូលដ្ឋានវិជ្ជាជីវៈ ពិតជាមានសារៈសំខាន់ ដែលតាមរយៈនេះគេហទំព័រដើរតួនាទីជាស្នូលនៅក្នុងការងារនេះ ជាពិសេសជួយជំរុញសមត្ថភាព និងកម្លាំងចិត្តសំរាប់សហគ្រិនជំនាន់ថ្មី។

លោកស្រី ប្រុស ចាន់ធឿន ក៏បានបញ្ជាក់ថា គេហទំព័រAlynana, Page Alynana, LNN, Telegram LNN បានចូលរួមផ្សព្វផ្សាយព័ត៌មានដែលមានគុណតម្លៃ សំរាប់អ្នកវិនិយោគជាតិ និងអន្តរជាតិហើយក៏ ជាផ្នែកមួយជួយជំរុញបរិយាកាសវិនិយោគនៅកម្ពុជាអោយកាន់តែមានភាពទាក់ទាញ ជាពិសេសស្ថាប័ននេះ បានចូលរួមចងក្រងឯកសារសំខាន់ៗជាច្រើនដល់រាជរដ្ឋាភិបាល ដែលមានគុណតម្លៃជាប្រវត្តិសាស្ត្រ ទាក់ទាញអ្នកទេសចរណ៏ លើកកំពស់សហគ្រិនភាពនៅកម្ពុជា តាមរយះកម្មវិធី និងព័ត៌មានដែលផ្តល់ជាពុទ្ធិទៅដល់អ្នកទស្សនា និងអ្នកអាន។ ការសហការជាមួយដៃគូរបរទេស និងអ្នកវិនិយោគអន្តរជាតិ រួមទាំងអ្នកវិនិយោគក្នុងស្រុកគឺ ដើម្បី ផ្សព្វផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយ។ ជួយដល់ការអភិវឌ្ឍន៍តាមរយៈ ការលើកកំពស់ ការផ្សព្វ ផ្សាយ និងជំរុញទីផ្សាររបស់សហគ្រិនវ័យក្មេងជាដើម។ល។