Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនចិន Baidu អះអាងថាដំណើរការ AI របស់ខ្លួនខ្លាំងជាង ChatGPT

Media LNN | Jul 04, 2023
ក្រុមហ៊ុនចិន Baidu អះអាងថាដំណើរការ AI របស់ខ្លួនខ្លាំងជាង ChatGPT
Clinic narith

ក្រុមហ៊ុន Baidu Inc ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម Search Engine ឈានមុខគេរបស់ប្រទេសចិនបាននិយាយថា គំរូបញ្ញាសិប្បនិម្មត្តិ AI របស់ខ្លួនដែលគាំទ្រដោយ Chatbot ដំណើរការបានល្អជាង ChatGPT របស់ក្រុមហ៊ុន OpenAI នៅក្នុងផ្នែកសំខាន់ៗមួយចំនួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

967aec83ef58ffa0e49454cf0734c788-85

បច្ចុប្បន្ន Search Engine របស់ក្រុមហ៊ុនចិន Baidu កំពុងស្ថិតក្នុងការសាកល្បងនៅឡើយដែលមានសម្រាប់តែអ្នកដែលត្រូវបានអញ្ញើញប៉ុណ្ណោះ និងនៅមិនទាន់ដាក់ឱ្យប្រើជាផ្លូវការនោះទេ។ Ernie Bot នេះត្រូវបានដាក់ឱ្យសាកល្បងចាប់តាំងពីបង្ហាញលើកដំបូងក្នុងខែមីនាមកម្លេះ គិតមកទល់ពេលនេះមានរយៈពេលសាកល្បងប្រហែល ៣ខែហើយ ដោយ chatbot នេះគឺផ្អែកលើគំរូ AI មូលដ្ឋានរបស់ Baidu គឺ Ernie ផ្ទាល់តែម្តង។71e40801946a758b5ec25903276459a3-52