Alynana Media Cambodia
Icon Collap
clinic narit

មហាសេដ្ឋី Elon Musk គ្រោងបង្កើត​ក្រុមហ៊ុន AI សាជាថ្មី

Media LNN | Jul 13, 2023
មហាសេដ្ឋី Elon Musk គ្រោងបង្កើត​ក្រុមហ៊ុន AI សាជាថ្មី
Clinic narith

ប្រធានក្រុមហ៊ុន SpaceX លោកមហាសេដ្ឋី Elon Musk បានបញ្ជាក់នៅលើបណ្ដាញ Twitter កាលពីថ្ងៃពុធថា លោកបានដំណើរការបង្កើតក្រុមហ៊ុនថ្មីពាក់ព័ន្ធជាមួយបច្ចេកវិទ្យា AI ឈ្មោះ xAI ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT ។

967aec83ef58ffa0e49454cf0734c788-114ក្រុមហ៊ុននេះគឺដឹកនាំដោយលោក Elon Musk ផ្ទាល់តែម្ដង ហើយមានការចូលរួម​ពីក្រុមអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យាចំនួន ១១ នាក់ រួមទាំងអ្នកស្រាវជ្រាវដែលធ្លាប់ធ្វើការឲ្យក្រុមបច្ចេកវិទ្យា Google DeepMind និង OpenAI ផងដែរ ។

ទន្ទឹមនោះ មុនឈានដល់ការបង្កើតក្រុមហ៊ុនថ្មីនេះ លោកមហាសេដ្ឋី ក៏ធ្លាប់បានអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់កាលពីប៉ុន្មានខែមុន ឲ្យផ្អាកអភិវឌ្ឍន៍កម្មវិធី AI ផងដែរ ដោយព្រមានថា វាអាចបំផ្លិចបំផ្លាញដល់មនុស្សជាតិបាន ។ស្របពេលជាមួយគ្នានេះ ការឈានជើងចូលពិភព AI សារជាថ្មី ត្រូវបានគេមើលឃើញថា លោកកំពុងព្យាយាមប្រកួតប្រជែងជាមួយក្រុមហ៊ុន OpenAI ដែលពីមុន លោកក៏ធ្លាប់មានចំណែកក្នុងការបង្កើតក្រុមហ៊ុននេះផងដែរ ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ការអភិវឌ្ឍបច្ចេកវិទ្យា AI កំពុងរីកកាន់តែខ្លាំងឡើងៗ ជាពិសេសក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យា​ធំៗ ដូចជា Google, Amazon និង Meta ជាដើម ៕​