Alynana Media Cambodia
Icon Collap
clinic narit

បុរសម្នាក់ ចោលជំនាញIT ទៅចិញ្ចឹមជ្រូកព្រលែងឱ្យស៊ីស្មៅ មិនសូវចុះចំណី ដំបូងគេនៅខ្មែរ

Media LNN | Jun 15, 2023
បុរសម្នាក់ ចោលជំនាញIT ទៅចិញ្ចឹមជ្រូកព្រលែងឱ្យស៊ីស្មៅ មិនសូវចុះចំណី ដំបូងគេនៅខ្មែរ
Clinic narith

យើងធ្លាប់តែលឺគេចិញ្ចឹមជ្រូកដាក់ទ្រុងស៊ីចំណីបាវ ឬបាយជ្រូក ធ្វើឱ្យទ្រង់មានក្លិនមិនល្អនិងពិបាកក្នុងការថែទាំច្រើន ទម្រាំបានជ្រូកធំធាត់យកទៅលក់។ ប៉ុន្តែគំរូនៃការចិញ្ចឹមជ្រូកថ្មី១ ពីកសិដ្ឋានចិញ្ចឹមសត្វ គៀត ហ្វាម ដែលមានលោក ប៊ុន ចាន់ វីរៈ ជាម្ចាស់ បានឱ្យដឹងថាកន្លែងរបស់លោក ចិញ្ចឹមជ្រូកព្រលែងតាមវាលឱ្យស៊ីស្មៅ ​មិនសូវប្រើចំណីច្រើននោះទេ ធ្វើឱ្យជ្រូកមានសុខភាពល្អ អាចលក់បានថ្លៃ ហើយអាចបានផលចំណេញដល់សត្វផ្សេងៗទៀតក្នុងកសិដ្ឋាន។0a3b05d9751d289d63469106608eb42a-36

ពូជស្មៅផ្អែមអ៊ីស្រាអែល ដាំពេញវាលនៅក្បែរជើងភ្នំឪរ៉ាល់ នាខេត្តកំពង់ស្តឺរបស់ លោក ប៊ុ​ន ចាន់វីរៈ ដែលចោលអាជីពជាអ្នក IT  មកប្រើជីវីតជាអ្នកចម្ការ ដាំដំណាំ​លើដីតែ១ចិញ្ចឹមសត្វមានដូចជា ជ្រូក ចៀម គោ មាន់តាមបែបធម្មជាតិ ក្បែរជើងភ្នំ ដែលអាចនិយាយបានថាជាកសិដ្ឋានដំបូងគេហើយនៅខ្មែរដែលចិញ្ចឹមជ្រូកព្រលែងឱ្យស៊ីស្មៅតាមវាលបែបនេះ។ថ្លែងប្រាប់ចាបក្រហម លោកវីរៈ បានឱ្យដឹងថាការចិញ្ចឹមសត្វជ្រូកឱ្យស៊ីស្មៅនេះវាចំណេញម្យ៉ាងត្រង់ថា លាមកជ្រូកមានជីវជាតិល្អសម្រាប់ស្មៅ​ធ្វើឱ្យវាលាស់បានលឿននិងខ្ចីល្អព្រោះនៅពេលដែលយើងចិញ្ចឹមជ្រូកដោយការព្រលែងឱ្យវាមកស៊ីស្មៅបែបនេះ វាជុះនឹងដាក់ស្មៅវិញ ថែមទាំងអាចកាត់ស្មៅមួយចំនួននោះយកទៅឱ្យគោនិងចៀមស៊ីបានបន្ថែមទៀត។

លោកបានបន្ថែមថាការចិញ្ចឹមបែបនេះអាចកាត់បន្ថយបានច្រើនលើការប្រើប្រាស់ចំណីជ្រូក ព្រោះថាប្រភេទស្មៅដែលលោកដាំឱ្យជ្រូកស៊ីនោះជាពូជស្មៅផ្អែមមកពីប្រទេសអ៊ីស្រាអែល ដែលមានសារជាតិប្រូតេអ៊ីនធ្វើឱ្យជ្រូកមានក្រពះពោះវៀនល្អ និងមានសាច់ឆ្ងាញ់ជាងធម្មតានៅពេលយកទៅលក់។ យ៉ាងណាមិញនាពេលប​ច្ចុប្ប​ន្ននេះជ្រូកចិញ្ចឹមតាម​បែបធម្មជាតិរបស់លោកអាចលក់សាច់បានថ្លៃហើយថែមទាំងមានការកម្មង់ទិញយកទៅធ្វើម្ហូបនៅក្នុងសណ្ឋារគារធំៗថែមទៀតផង ដែលសាច់ជ្រូកតាមរយៈការចិញ្ចឹមបែបនេះកសិដ្ឋានរបស់លោកអាចលក់វាបានក្នុង១គីឡូតម្លៃចន្លោះ២៥០០០រៀលឡើងទៅ។11-IMG_6459-45

គួរជម្រាបផងដែរថា គៀត ហ្វាម- Keat Farm របស់លោក ប៊ុន ចាន់វីរៈ​ មិនត្រឹមតែចិញ្ចឹមជ្រូកធម្មជាតិតាមរបៀបថ្មីនោះទេ លោកក៏ចិញ្ចឹមគោយកទឹកដោះលក់ និងចិញ្ចឹមចៀមយកសាច់លក់បានថ្លៃមិនចាញ់រប​ស់នាំចូលនោះទេ។ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់អំពីបច្ចេកទេសក្នុងការចិញ្ចឹមជ្រូកឱ្យស៊ីស្មៅនេះ សូមបងប្អូនរង់ចាំទស្សនាវីដេអូរបស់កម្មវិធី ក្តីស្រមៃខ្ញុំដែលផលិតដោយ Business Cambodia ក្នុងពេលឆាប់ៗនេះ៕