Alynana Media Cambodia
Icon Collap
clinic narit

អ្នករាយការណ៍សិទ្ធិមនុស្ស UN ប្រចាំកម្ពុជាវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានការវិវឌ្ឍន៍ល្អប្រសើរ

Media LNN | Dec 05, 2023
អ្នករាយការណ៍សិទ្ធិមនុស្ស UN ប្រចាំកម្ពុជាវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានការវិវឌ្ឍន៍ល្អប្រសើរ
Clinic narith

 

(ភ្នំពេញ)៖ តាមរយៈជំនួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ លោក វីទីត មុនតាបិន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានវាយតម្លៃថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មានការវិវឌ្ឍន៍ល្អប្រសើរ។ នេះបើតាមលោក ប៉ា ប៉ុណ្ណារ៉ាដា អ្នក​នាំ​ពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន។

អ្នក​នាំ​ពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានឱ្យដឹងថា ក្នុងជំនួបនៅថ្ងៃនេះភាគីទាំងពីរបានពិភាក្សាលើវឌ្ឍនភាពលើយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៣ សម្រា​​ប់​រៀប​ចំជា ​របាយការណ៍ ដាក់ជូនអង្គការសហប្រជាជាតិ, សេចក្តីព្រាងច្បាប់​បង្កើត​ស្ថាប័ន​ជាតិ​សិទ្ធិ​មនុស្ស​កម្ពុជា និងស្ថានភាពក្នុងពន្ធនាគារ។

បើតាមអ្នកនាំពាក្យបានគូសបញ្ជាក់ថា៖ «អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បានវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សយើងមានការវិវឌ្ឍន៍ល្អប្រសើរ ដោយដារឃើញ មានពាក់ព័ន្ធសេចក្តីព្រៀងច្បាប់ ស្តីពីស្ថាប័នសិទ្ធិមនុស្សជាតិ ឥឡូវនេះយើងបានឈានទៅដល់ដំណាក់កាលដែលយើងបានដាក់មានភាគីពាក់ព័ន្ធចូលជាច្រើន សង្គមស៉ីវិល ការផ្តល់មតិយោបល់ពីខាងព្រឹទ្ធសភា រដ្ឋសភា និងខាងអង្គការថ្នាក់តំបន់ផងដែរ»។

លោក ប៉ា ប៉ុណ្ណារ៉ាដា បានបន្តថា ក្នុងជំនួបនេះលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានប្រាប់ទៅអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងពាក់ព័ន្ធនឹងការងារសិទ្ធិមនុស្ស។

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចលើកទី២ នៅកម្ពុជារបស់ លោក វីទីត មុនតាប៊ន ក្នុង​គោល​បំណង​ស្វែង​យល់ពីវឌ្ឍនភាពនៃស្ថានសិទ្ធិមនុស្សនៅកម្ពុជា សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្ត​ទៅ នៃគណៈកម្មាធិការ សិទ្ធិមនុស្សជាតិកម្ពុជាកិច្ចការ និង​សមិទ្ធផល​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា និងប្រធានបទមួយចំនួនទៀត​ពាក់ព័ន្ធ​នឹង​វិស័យ​សិទ្ធិ​មនុស្ស៕