Alynana Media Cambodia
Icon Collap
clinic narit

លោក Bernard Arnault ម្ចាស់ប្រេន LV ធ្វើដំណើរទៅ ចិន ដើម្បីពិនិត្យមើលផលិតផលរបស់ខ្លួន

Media LNN | Jun 29, 2023
លោក Bernard Arnault ម្ចាស់ប្រេន LV ធ្វើដំណើរទៅ ចិន ដើម្បីពិនិត្យមើលផលិតផលរបស់ខ្លួន
Clinic narith

ម្ចាស់​ប្រេន LVMH ដ៏ធំរបស់ពិភពលោក Bernard Arnault ​បានធ្វើដំណើរជាផ្លូវ​ការទៅកាន់​ប្រទេសចិន ស្របពេលដែលប្រជាជនចិនបានចំណាយប្រាក់ និងគាំទ្រលើផលិតផលមួយនេះខ្លាំងមែនទេ ដោយធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនកើនឡើងជាលំដាប់ ។   photo_2023-06-12_07-46-59-30    សហគ្រិនជនជាតិបារាំងរូបនេះ គឺជាអ្នកចុងក្រោយបំផុតនៅក្នុងជួរមហាសេដ្ឋីលុយពាន់លានដុល្លារ ដែលបានទៅលេងចិន បន្ទាប់ពីម្ចាស់ Tesla លោក Elon Musk និងនាយកប្រតិបត្តិ JP Morgan លោក Jamie Dimon កាលពីខែមុន ។

បន្ទាប់ពីទៅដល់ចិន អ្នកមានជាងគេបំផុតនៅលើពិភពលោករូបនេះ ត្រូវបានគេប្រទះឃើញដើរត្រួតពិនិត្យហាងជាច្រើនដែលគ្រប់គ្រងដោយប្រេន LVMH  រួមទាំង Christian Dior និង Bulgari នៅផ្សារទំនើប WF Central និង SKP ក្នុងទីក្រុងប៉េកាំង ។បើតាមទិន្នន័យរបស់ក្រុមហ៊ុនបានឲ្យដឹងថា ការលក់នៅក្នុងត្រីមាសទី១ បានកើនឡើង ១៧ ភាគរយ បើធៀបនឹងឆ្នាំមុន ហើយវាក៏ជាទិន្នន័យមួយហួសពីការរំពឹងទុកផងដែរ ជាពិសេសដោយសារតែសន្ទុះជំរុញនៅក្នុងទីផ្សារប្រទេសចិនតែម្ដង ។photo_2023-06-12_07-46-59-29

គួរបញ្ជាក់ថា ចិនគឺជាប្រភពអតិថិជន​នៃហាងលក់សម្ភារៈប្រណិតៗរបស់ពិភពលោក​ ខណៈ​អតិថិជនមានចំណូលមធ្យមនិងចំណូលខ្ពស់ កាន់តែមានចំនួនកើ​នឡើងច្រើន ។ ម្យ៉ាងទៀត ទោះបីជាសន្ទុះសេដ្ឋកិច្ចចិន បានធ្លាក់ចុះបន្តិចនាប៉ុន្មានខែ​ចុងក្រោយនេះក៏ដោយ ប៉ុន្តែកំណើននៃការលក់ទំនិញប្រណិតនៅតែមានកំណើនខ្ពស់ ៕