Alynana Media Cambodia
Icon Collap
clinic narit

កំពង់ផែ Odesa របស់​ប្រទេស​អ៊ុយ​ក្រែ​នបាន​ផ្អាក​ដំណើរ បន្ទាប់ពីរង​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​របស់​រុស្ស៊ី

Admin Alynana | Dec 12, 2022
កំពង់ផែ Odesa របស់​ប្រទេស​អ៊ុយ​ក្រែ​នបាន​ផ្អាក​ដំណើរ បន្ទាប់ពីរង​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​របស់​រុស្ស៊ី
Clinic narith

​(អ៊ុយក្រែន)៖ កំពង់ផែ Odesa របស់​ប្រទេស​អ៊ុយ​ក្រែ​នបាន​ផ្អាក​ដំណើរការ​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​ការវាយប្រហារ​ចុងក្រោយ​របស់​រុស្ស៊ី​លើ​ប្រព័ន្ធ​ថាមពល​ក្នុង​តំបន់​។ យោងតាម​លោក Mykola Solsky រដ្ឋមន្ត្រី​ក្រសួងកសិកម្មបាន​និយាយថា​ ពាណិជ្ជករ​គ្រាប់​ធញ្ញជាតិមិនត្រូវ​បាន​គេ​រំពឹងថា​នឹង​បញ្ឈប់​ការនាំចេញ​នោះទេ​។

​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy និយាយថា​វា​បានកើត​ឡើង ខណៈ​ប្រជាជន​ជាង ១,៥លាននាក់​នៅ​ទីក្រុង Odesa ភាគខាងត្បូង​គ្មាន​ថាមពល​ប្រើប្រាស់​ បន្ទាប់ពី​យាន​ដ្រូ​ន​របស់​រុស្ស៊ីបាន​វាយប្រហារ​លើ​រោងចក្រ​ថាមពល​ចំនួន​ពីរ​កន្លែង​។ ​ពាណិជ្ជករ​គ្រាប់​ធញ្ញជាតិបាន​បន្ត​ការដឹកជញ្ជូន​តាមរយៈ​កំពង់ផែ​ពីរ​ផ្សេងទៀត​។ ចាប់តាំងពី​ខែតុលា​មក ទីក្រុង​មូ​ស្គូបានដាក់​គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន ​ដោយ​ការបាញ់​មី​ស៊ី​ល និង​ប្រើប្រាស់​យាន​ដ្រូ​ន​វាយប្រហារ​ជា​បន្តបន្ទាប់​។

​អាជ្ញាធរ​តំបន់​ក្នុង​ទីក្រុង Odesa និយាយថា​ អគ្គិសនី​សម្រាប់​ប្រជាជន​ក្នុង​ទីក្រុង​នេះនឹង​ត្រូវបាន​ស្តារឡើងវិញ​ជា​បណ្តើរៗ ​ខណៈការស្តារ​ឡើងវិញ​បណ្តាញ​ពេញលេញ​អាច​ចំណាយពេល​ពី ២ ទៅ ៣ខែ​។ អ៊ុយ​ក្រែ​ន​ស្ថិត​ក្នុងចំណោម​​ប្រទេសផលិត ​និង​នាំចេញ​ពោត​ និង​ស្រូវ​សាលី​ធំ​បំផុត​របស់​ពិភពលោក ​ប៉ុន្តែ​ការនាំចេញ​របស់​ប្រទេស​នេះបាន​ធ្លាក់ចុះ​ខ្លាំង​ដោយសារតែ​ការវាយលុក​របស់​រុស្ស៊ី៕