កូរ៉េខាងត្បូង ៖ ក្រុមហ៊ុន Samsung របស់ប្រទេសកូរ៉េខាងត្បូង បានដាក់ពាក្យប្តឹងក្រុមហ៊ុន BOE Technology របស់ប្រទេសចិនពីបទរំលោ.ភបំពា.នលើប៉ាតង់ចំនួន៥របស់ខ្លួន ពាក់ព័ន្ធនឹងបច្ចេកវិទ្យាអេក្រង់ ដែលប្រើប្រាស់នៅក្នុងឧបករណ៍ចល័តរួមទាំងទូរស័ព្ទ iPhone 12 របស់ក្រុមហ៊ុន Apple ផងដែរ។Samsung Display ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន Samsung Electronics បានស្នើសុំឱ្យគណៈវិនិច្ឆ័យសហព័ន្ធក្នុងរដ្ឋតិចសាស់ ផ្តល់យុត្តធម៌ដល់ការខូចខាត សម្រាប់ការរំលោ.ភបំពា.នលើប៉ាតង់ទាក់ទងនឹងអេក្រង់ OLED ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន BOE Technology របស់ចិន ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង ដោយក្នុងនោះ Samsung ក៏ស្វែងរកដីកាពីតុលាការ ដើម្បីបញ្ឈប់ការនាំចូល និងលក់អេក្រង់ដែលរងផលប៉ះពាល់ផងដែរ។
សំណុំរឿងនេះ ត្រូវបានដាក់កាលពីសប្តាហ៍មុន នៅឯតុលាការសហរដ្ឋអាមេរិក ក្នុងរដ្ឋតិចសាស់ភាគខាងកើត ដែលមានកេរ្តិ៍ឈ្មោះសម្រាប់សវនាការ និងការសម្រេចចិត្តលឿនលើសំណុំរឿងនេះ។ក្រុមហ៊ុន Apple បាននឹងកំពុងប្រើប្រាស់អេក្រង់ OLED លើម៉ូដែល Apple Watch និង iPhone មួយចំនួនរបស់ខ្លួន រួមទាំង iPhone 14 ចុងក្រោយបង្អស់ផងដែរ។ Apple បានលើកឡើងថា OLED ផ្តល់គុណភាពរូបភាពកាន់តែច្បាស់ និងអនុញ្ញាតឱ្យមានអេក្រង់ស្តើងជាងអេក្រង់ធម្មតា។ ទោះបីជាយ៉ាងណាក៏ដោយ ទីផ្សារអេក្រង់ OLED ត្រូវបានគ្រប់គ្រងដោយអង្គភាព Samsung Display ហើយនិងក្រុមហ៊ុន BOE Technology ដែលបានបង្រួមគម្លាតប្រជែងវ៉ាដាច់អង្គភាព LG Display របស់ក្រុមហ៊ុន LG Electronics របស់កូរ៉េខាងត្បូង កាលពីឆ្នាំមុន។Samsung Display បានអះអាងថា ខ្លួនបន្តទទួលរងការខូចខាត ដែលមិនអាចជួសជុលបាន ដែលជាលទ្ធផលនៃការរំលោ.ភបំពា.នពីក្រុមហ៊ុន BOE Technology នៃប៉ាតង់លេខ ៥៩៩ ដែលមិនមានដំណោះស្រាយគ្រប់គ្រាន់តាមផ្លូវច្បាប់ទេ លុះត្រាតែការរំលោ.ភបំពា.នរបស់ភាគីចិន ត្រូវបានបញ្ចូលដោយតុលាការរដ្ឋតិចសាស់៕