Alynana Media Cambodia
Icon Collap
clinic narit

លោក Vladimir Putin និយាយថា មិនចាំបាច់​មានការ​វាយប្រហា​រ​ទ្រង់​ទ្រាយ​ធំ​បន្ថែម​ទៀត​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​នោះទេ

Admin Alynana | Oct 15, 2022
លោក Vladimir Putin និយាយថា មិនចាំបាច់​មានការ​វាយប្រហា​រ​ទ្រង់​ទ្រាយ​ធំ​បន្ថែម​ទៀត​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​នោះទេ
Clinic narith

(​រុស្ស៊ី)៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និយាយថា មិនចាំបាច់​មានការ​វាយប្រហា​រ​ទ្រង់​ទ្រាយ​ធំ​បន្ថែម​ទៀត​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​នោះទេ រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការ​បាញ់​ផ្លោង​យ៉ាង​ខ្លាំង​ទៅលើ​ប្រទេស​នេះ​ ចាប់តាំងពី​សង្គ្រាម​បានចាប់ផ្តើម​។

លោក​និយាយថា គោលដៅ​ដែល​បាន​កំណត់​នៃ​ការវាយប្រហារ​ភាគច្រើន​ត្រូវបាន​វាយប្រហារ​រួចហើយ ហើយ​វា​មិន​មែនជា​គោលបំណង​របស់លោក​ក្នុងការ​បំផ្លាញ​អ៊ុយ​ក្រែ​ន​នោះទេ​។ គោលដៅ​របស់​ទីក្រុង​មូ​ស្គូ​ក្នុងការ​កេណ្ឌ​ទ័ព​ចំនួន ៣​សែននាក់​នឹង​ត្រូវបាន​បំពេញ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​។ ការ​កេណ្ឌ​នេះ​ធ្វើឡើង​នៅពេលដែល​កងកម្លាំង​រុស្ស៊ី​ភាគច្រើន​បាន​ដកថយ ហើយ​អ៊ុយ​ក្រែ​ន​បាន​រុលចូល​ទៅមុខ ដែល​សង្គ្រាម​ឈានចូល​ដល់​ជិត​ ៨​ខែ​ចាប់តាំងពី​ការវាយ​លុក​។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​ជាមួយ​មេដឹកនាំ​ក្នុង​តំបន់​ក្នុង​រដ្ឋធានី Astana ប្រទេស​កា​ហ្សា​ក់​ស្ថាន មេដឹកនាំ​រុស្ស៊ី​និយាយថា ការវាយប្រហារ​នាពេល​ថ្មីៗ​នេះ​បាន​បំផ្លាញ​គោលដៅ​ចំនួន ២២​កន្លែង​ក្នុងចំណោម ២៩គោលដៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​កំណត់ដោយ​យោធា ហើយ​ពួកគេ​កំពុង​ដាក់​គោលដៅ​នៅសល់​ចំនួន​ ៧​កន្លែង​ផ្សេងទៀត​។

​ចាប់តាំងពី​ថ្ងៃ​ច័ន្ទ​មក រុស្ស៊ី​បាន​វាយប្រហារ​ជា​បន្តបន្ទាប់​លើ​ទីក្រុង​នានា​នៅ​ទូទាំងប្រទេស​អ៊ុយ​ក្រែ​ន ជា​អ្វីដែល​លោក​Putin និយាយថា​ ជាការ​សងសឹក​ចំពោះ​ការ​បំផ្ទុះ​ដែល​បាន​បំផ្លាញ​ស្ពាន​សំខាន់​មួយត​ភ្ជាប់​រវាង​រុស្ស៊ី និង​តំបន់​គ្រី​មៀ​។ ​តំបន់​ភាគ​កណ្តាល​ទីក្រុង Kyiv ត្រូវបាន​គេ​កំណត់​គោលដៅ​ជា​លើកដំបូង​ចាប់តាំងពី​ការវាយលុក​។ ប៉ុន្តែ​លោក​ Putin និយាយថា វា​មិនមែនជា​ចេតនា​របស់​រុស្ស៊ី​ក្នុងការ​បំផ្លាញ​អ៊ុយ​ក្រែ​ន​នោះទេ ប៉ុន្តែ​លោក​ក៏​មិន​សោកស្តាយ​ចំពោះ​ការវាយលុក​នេះដែរ​។ លោក​និយាយថា បញ្ហា​ទាំងអស់​ដូចគ្នា ប្រសិនបើ​រុស្ស៊ី​មិន​វាយប្រហារ យើង​នឹង​ស្ថិតក្នុង​ស្ថានភាព​ដដែល មានតែ​លក្ខខណ្ឌ​ដែល​កាន់តែ​ធ្ងន់ធ្ងរ​សម្រាប់​យើង​។ ដូច្នេះ​យើង​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ត្រឹមត្រូវ និង​ក្នុង​ពេលវេលា​ដ៏​ប្រាកដ​។ ​ប្រធានាធិបតី​ Putin និយាយថា​ ទាហាន​ថ្មី ២២០,០០០​នាក់​ដែល​ត្រូវបាន​កេណ្ឌ​ក្នុងនោះ ១៦,០០០​នាក់​កំពុង​ប្រយុទ្ធ​រួចហើយ ដែល​លោក​បាន​បង្ហាញថា ​ពុំ​ចាំបាច់​មានការ​កេណ្ឌ​ទ័ព​បន្ថែមទៀត​នោះ​ទេ៕